ក្រសួងអប់រំប្រកាស ផ្អាកបណ្ដោះអាសន្ននូវការផ្ទេរក្របខណ្ឌមន្រ្តីរាជការ-គ្រូបង្រៀនទៅក្រសួងស្ថាប័ននានា
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេច ក្ដីជូនដំណឹ ងស្ដី ពីការផ្អាកបណ្ដោះអាសន្ននៃការផ្ទេរក្របខណ្ឌមន្រ្តីរាជការ និងគ្រូបង្រៀនក្នុងវិស័យអប់រំ យុវជន និងកី ឡា ទៅក្រសួង-ស្ថាប័ននានា។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្ននៃការផ្ទេរក្របខណ្ឌមន្រ្តីរាជការ និងគ្រូបង្រៀន ទៅក្រសួង ស្ថាប័ននានានេះ ជាការឆ្លើយតបទៅនឹងសេចក្ដីប្រកាស ព័ត៌មានរបស់ក្រ សួងមុខងារសាធារណៈ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ដីពីការផ្អាកបណ្ដោះអាសន្ននៃកា រជ្រើ សរើសក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២០ ឲ្យចូលបម្រើការងារជាមន្រ្តីរាជការនៅតាមក្រសួង ស្ថាប័ន អង្គ ភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាក់ស្ដែងការផ្អាកបណ្ដោះអាសន្ននៃការជ្រើសរើសក្រប ខណ្ឌ មន្រ្តី រាជការថ្មី សម្រាប់ឆ្នាំ២០២០ នឹងធ្វើឲ្យវិស័យអប់រំ ប្រឈមនឹងការខ្វះគ្រូបង្រៀនកាន់ តែខ្លាំង។
ជាមួយគ្នានេះ ក្រសួងអប់រំ បានធ្វើការណែនាំដល់អង្គភាពក្រោមឱវាទទីស្ដីការក្រសួង និងគ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត ត្រូវប្រើប្រាស់ធនធានមន្រ្តីរាជការ និងគ្រូបង្រៀនដែលមានស្រាប់ ឲ្យ អស់លទ្ធភាព តាមរយៈការរឹតបន្តឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ និងការអនុញ្ញាតច្បាប់នានា ដែលពុំ មានការចាំបាច់។
ក្រសួងបន្ថែមថា គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត ត្រូវបន្តពិនិត្យ និងបែងចែកភារកិច្ច ជូន មន្រ្តីរាជការ និងគ្រូបង្រៀនឲ្យបានសមស្របតាមគោលការណ៍ណែនាំ និងតាមសមត្ថភាពរបស់ សាមី ខ្លួនម្នាក់ ព្រមទាំងត្រូវធ្វើការវាយតម្លៃលទ្ធផលការងារជាប្រចាំ។លើសពីនេះ ក្រសួងបានណែ នាំឲ្យគ្រ ប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត មិនត្រូវអនុញ្ញាតឲ្យមន្រ្តីរាជការ និងគ្រូបង្រៀនដែ លកំពុ ងបម្រើការងារនៅក្រោមឱវាទ ផ្ទេរក្របខណ្ឌទៅក្រសួង ស្ថាប័ននានា។ លើកលែងតែមន្រ្តីរាជការ ឬគ្រូបង្រៀននោះត្រូវបានតែងតាំងក្នុងមុខតំណែងណាមួយនៃក្រសួង ស្ថាប័នថ្មីរួចហើយ៕SP